គោលការណ៍​ស្ដីពី​កាំភ្លើង

ខ្លឹមសារដែលមានចេតនាលក់អាវុធ ណែនាំអ្នកមើលអំពីរបៀបផលិតអាវុធ គ្រាប់រំសេវ និងគ្រឿងគួបផ្សំជាក់លាក់ ឬណែនាំអ្នកមើលអំពីរបៀបដំឡើងគ្រឿងគួបផ្សំទាំងនោះ មិនត្រូវបានអនុញ្ញាតនៅលើ YouTube ទេ។ YouTube មិនគួរត្រូវបានប្រើជាប្រព័ន្ធសម្រាប់លក់អាវុធ ឬគ្រឿងគួបផ្សំដែលបានកត់ចំណាំខាងក្រោមនេះឡើយ។ YouTube ក៏មិនអនុញ្ញាតការផ្សាយបន្តផ្ទាល់ដែលបង្ហាញនរណាម្នាក់កំពុងកាន់ ចាត់ចែង ឬដឹកជញ្ជូនកាំភ្លើងដែរ។

ជួនកាល ខ្លឹមសារមិនបំពានគោលការណ៍របស់យើងទេ ប៉ុន្តែខ្លឹមសារនោះប្រហែលជាមិនសមរម្យសម្រាប់អ្នកមើលដែលមានអាយុក្រោម 18 ឆ្នាំ។ ខ្លឹមសារដែលមានការដាក់កំហិតអាយុនៅលើ YouTube ដែលបង្ហាញពីការប្រើកាំភ្លើង និងគ្រឿងគួបផ្សំជាក់លាក់​មួយចំនួនក៏ត្រូវបានកត់ចំណាំនៅខាងក្រោមផងដែរ (ចំណាំ៖ ការដាក់កំហិតនេះអនុវត្តចំពោះតែការប្រើកាំភ្លើងពិតប៉ុណ្ណោះ ព័ត៌មានលម្អិតមាននៅខាងក្រោម)។ ក្នុងករណីមួយចំនួន យើងអាចធ្វើការលើកលែងចំពោះខ្លឹមសារដែលមានបរិបទអប់រំ ឯកសារ វិទ្យាសាស្ត្រ ឬសិល្បៈ រួមទាំងខ្លឹមសារដែលជាប្រយោជន៍សាធារណៈ។

តើ​វា​មានន័យ​យ៉ាងណាសម្រាប់​អ្នក

ប្រសិនបើអ្នកកំពុងបង្ហោះខ្លឹមសារ

កុំបង្ហោះខ្លឹមសារនៅលើ YouTube ប្រសិនបើមានគោលបំណងធ្វើរឿងមួយឬច្រើនដូចខាងក្រោម៖

  • លក់កាំភ្លើង ឬគ្រឿងគួបផ្សំកាំភ្លើងជាក់លាក់តាមរយៈការលក់ដោយផ្ទាល់ (ឧ. ការលក់ឯកជនដោយបុគ្គល) ឬតំណទៅកាន់គេហទំព័រដែលលក់ទំនិញទាំងនេះ។ គ្រឿងគួបផ្សំទាំងនេះអាចរួមមាន៖
    • គ្រឿងគួបផ្សំដែលធ្វើឱ្យកាំភ្លើងអាចបាញ់ដោយស្វ័យប្រវត្តិ
    • គ្រឿងគួបផ្សំដែលបំប្លែងកាំភ្លើងឱ្យអាចបាញ់ដោយស្វ័យប្រវត្តិ ដូចជាស្វាយកាំភ្លើង (bump stocks), កៃកាំភ្លើងយន្ត (gatling triggers), គ្រឿងកែកាំភ្លើងឱ្យបាញ់ស្វ័យប្រវត្តិ (drop-in auto sears) ឬឈុតគ្រឿងកែច្នៃកាំភ្លើង
    • បង់ដែលមានសមត្ថភាពខ្ពស់ ឬខ្សែក្រវាត់ដែលអាចផ្ទុកបានច្រើនជាង 30 ជុំ។
  • ផ្ដល់ការណែនាំអំពីការផលិតរបស់ដូចខាងក្រោម៖
    • កាំភ្លើង
    • គ្រាប់រំសេវ
    • បង់ដែលមានសមត្ថភាពខ្ពស់
    • កាណុងត/កាណុងបន្ថយសំឡេងដែលផលិតនៅផ្ទះ
    • គ្រឿងគួបផ្សំដែលធ្វើឱ្យកាំភ្លើងអាចបាញ់ដោយស្វ័យប្រវត្តិ
    • គ្រឿងគួបផ្សំដែលបំប្លែងកាំភ្លើងឱ្យអាចបាញ់ដោយស្វ័យប្រវត្តិ ដូចជាស្វាយកាំភ្លើង (bump stocks), កៃកាំភ្លើងយន្ត (gatling triggers), គ្រឿងកែកាំភ្លើងឱ្យបាញ់ស្វ័យប្រវត្តិ (drop-in auto sears) ឬឈុតគ្រឿងកែច្នៃកាំភ្លើង។
  • ផ្ដល់ការណែនាំអំពីរបៀបបំប្លែងកាំភ្លើងឱ្យអាចបាញ់ដោយស្វ័យប្រវត្តិ ឬមានសមត្ថភាពធ្វើត្រាប់ការបាញ់ស្វ័យប្រវត្តិ។
  • ផ្ដល់ការណែនាំអំពីរបៀបដំឡើងគ្រឿងគួបផ្សំ ឬការកែច្នៃដែលបានរៀបរាប់ខាងលើ។
  • ផ្ដល់ការណែនាំអំពីរបៀបដកឧបករណ៍សុវត្ថិភាពរបស់កាំភ្លើងចេញ ដូចជា ឧបករណ៍ដែលទប់ការរបូតរបស់បង់ជាដើម។ នេះមិនរាប់បញ្ចូលការដកឧបករណ៍ដែលប្រើដើម្បីបិទដំណើរការអាវុធជាបណ្ដោះអាសន្ននោះទេដូចជា សោកាំភ្លើងជាដើម។

សូមចំណាំថានេះមិនមែនជាបញ្ជីពេញលេញទេ។

ខ្លឹមសារដែលមានការដាក់កំហិតអាយុ

ជួនកាល ខ្លឹមសារមិនបំពានគោលការណ៍របស់យើងទេ ប៉ុន្តែខ្លឹមសារនោះប្រហែលជាមិនសមរម្យសម្រាប់អ្នកមើលដែលមានអាយុក្រោម 18 ឆ្នាំ។

  • ខ្លឹមសារដែលបង្ហាញពីការប្រើកាំភ្លើងផលិតនៅផ្ទះ (ឧ. កាំភ្លើងដែលផលិតចេញពីម៉ាស៊ីន​បោះពុម្ព 3D) កាំភ្លើងស្វ័យប្រវត្តិ ឬគ្រឿងគួបផ្សំណាមួយក្នុងចំណោមគ្រឿងគួបផ្សំខាងក្រោម៖
    • គ្រឿងគួបផ្សំដែលធ្វើឱ្យកាំភ្លើងអាចបាញ់ដោយស្វ័យប្រវត្តិ
    • គ្រឿងគួបផ្សំដែលបំប្លែងកាំភ្លើងឱ្យអាចបាញ់ដោយស្វ័យប្រវត្តិ ដូចជាស្វាយកាំភ្លើង (bump stocks), កៃកាំភ្លើងយន្ត (gatling triggers), គ្រឿងកែកាំភ្លើងឱ្យបាញ់ស្វ័យប្រវត្តិ (drop-in auto sears) ឬឈុតគ្រឿងកែច្នៃកាំភ្លើង
    • បង់ដែលមានសមត្ថភាពខ្ពស់
    • កាណុងត/កាណុងបន្ថយសំឡេងដែលផលិតនៅផ្ទះ
  • ឧទាហរណ៍ (មិនពេញលេញ)៖
    • ការបាញ់កាំភ្លើងដែលផលិតចេញពីម៉ាស៊ីន​បោះពុម្ព 3D
    • ការបាញ់កាំភ្លើងស្វ័យប្រវត្តិពេញលេញ
    • ការបាញ់កាំភ្លើងមានបង់ដែលមានសមត្ថភាពខ្ពស់

គោលការណ៍ណែនាំទាំងនេះអនុវត្តចំពោះការប្រើកាំភ្លើងពិត និងមិនអនុវត្តចំពោះ ឧទាហរណ៍ ការប្រើកាំភ្លើងក្នុងខ្លឹមសារសិល្បៈឡើយ ដូចជាភាពយន្តជាដើម។

ខ្លឹមសារអប់រំ ឯកសារ វិទ្យាសាស្ត្រ ឬសិល្បៈ

ជួនកាល ខ្លឹមសារដែលបំពានគោលការណ៍នេះត្រូវបានអនុញ្ញាតឱ្យបន្តស្ថិតនៅលើ YouTube នៅពេលដែលខ្លឹមសារនោះមានបរិបទអប់រំ វីដេអូឯកសារ វិទ្យាសាស្ត្រ ឬសិល្បៈ (EDSA)។ យើងក៏អាចធ្វើការលើកលែងចំពោះខ្លឹមសារដែលជាប្រយោជន៍​សាធារណៈ ដូចជានីតិវិធីសភាឬសភាតំណាងរាស្ត្រ សុន្ទរកថាក្នុងយុទ្ធនាការ ការជជែកដេញដោលអំពីចំណាត់ការរដ្ឋាភិបាលដែលកំពុងដំណើរការ វីដេអូយោធាឬប៉ូលិស វីដេអូព័ត៌មាន ឬវីដេអូពីសមរភូមិ។ ការធ្វើបែបនេះមិនមានន័យថាអនុញ្ញាតឱ្យផ្សព្វផ្សាយខ្លឹមសារដែលមានបំណងលក់អាវុធ ណែនាំអ្នកមើលអំពីរបៀបផលិតឬកែច្នៃអាវុធ គ្រាប់រំសេវ និងគ្រឿងគួបផ្សំជាក់លាក់ ឬណែនាំអ្នកមើលអំពីរបៀបដំឡើងគ្រឿងគួបផ្សំទាំងនោះទេ។

ឧទាហរណ៍

នេះគឺជាឧទាហរណ៍មួយចំនួនអំពីខ្លឹមសារដែលមិនត្រូវបានអនុញ្ញាតនៅលើ YouTube។

  • តំណនៅក្នុងចំណងជើង ឬការពណ៌នារបស់វីដេអូអ្នកទៅកាន់គេហទំព័រដែលមានលក់កាំភ្លើង ឬគ្រឿងគួបផ្សំដែលបានកត់ចំណាំខាងលើ។ អ្នកអាចភ្ជាប់ទៅកាន់គេហទំព័រដែលពិភាក្សា ឬវាយតម្លៃទំនិញទាំងនេះ ដរាបណាគេហទំព័រទាំងនោះមិនលក់ ឬឱ្យទំនិញទាំងនោះដោយផ្ទាល់ទេ។
  • ការបង្ហាញកាំភ្លើងក្នុងចេតនាលក់កាំភ្លើងនោះតាមរយៈការលក់ឯកជន។ ចំណុចនេះរាប់បញ្ចូលទាំងការផ្ដល់លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល ឬព័ត៌មាន​ទំនាក់ទំនងផ្សេងទៀតរបស់អ្នកលក់។
  • ការបង្ហាញ​ការណែនាំជាជំហានអំពីរបៀប​ផ្គុំតួផ្នែក​ខាងក្រោម (lower receiver) ដើម្បីបញ្ចប់​ការផលិត​កាំភ្លើង​ដល់អ្នកប្រើប្រាស់។
  • ការបង្ហាញរបៀបផលិតកាណុងតដោយប្រើពិល កំប៉ុងប្រេង ឧបករណ៍សម្អាតកាណុង (solvent catcher) ឬផ្នែកផ្សេងទៀតដល់អ្នកប្រើប្រាស់។
  • ការបង្ហាញដល់អ្នកប្រើប្រាស់អំពីរបៀបដំឡើងស្វាយកាំភ្លើង (bump stocks) ឬដំឡើងគ្រឿងគួបផ្សំស្រដៀងគ្នាដែលបានបង្កើតឡើងដើម្បីច្នៃឱ្យទៅជាបាញ់ដោយស្វ័យប្រវត្តិ។
  • ការផ្សាយបន្តផ្ទាល់ដែលបង្ហាញនរណាម្នាក់កំពុងកាន់ ឬចាត់ចែងកាំភ្លើង ដោយមិនខ្វល់ថាពួកគេកំពុងបាញ់កាំភ្លើងនោះឬក៏អត់ឡើយ។ ចំណាំ៖ ចំណុចនេះមិនរាប់បញ្ចូលកាំភ្លើងនៅក្នុងវីដេអូហ្គេមឡើយ។
  • ការផ្សាយបន្តផ្ទាល់ដែលបង្ហាញនរណាម្នាក់ដឹកជញ្ជូនកាំភ្លើងពីកន្លែងមួយទៅកន្លែងមួយទៀត ដូចជាតាមរយៈការកាន់ ឬធ្វើដំណើរដោយដាក់កាំភ្លើងទាំងនោះនៅក្នុងរថយន្តតូច រថយន្តធំ ឬយានយន្តផ្សេងទៀត។ ចំណាំ៖ ចំណុចនេះមិនរាប់បញ្ចូលកាំភ្លើងនៅក្នុងវីដេអូហ្គេមឡើយ។

សូមចងចាំថា ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ហើយកុំបង្ហោះខ្លឹមសារ ប្រសិន​បើអ្នកគិតថា វាអាចបំពានគោលការណ៍នេះ។

តើមានអ្វីកើតឡើង ប្រសិនបើខ្លឹមសារបំពានគោលការណ៍នេះ

ប្រសិនបើ​ខ្លឹមសាររបស់អ្នក​បំពានគោលការណ៍នេះ យើង​នឹងដកខ្លឹមសារ​នោះចេញ ហើយយើងនឹងផ្ញើអ៊ីមែល​ទៅអ្នក ដើម្បីប្រាប់ឱ្យអ្នកដឹង។ ប្រសិន​បើ​យើង​មិន​អាច​ផ្ទៀងផ្ទាត់​ថា​តំណ​ដែល​អ្នក​បង្ហោះ​មាន​សុវត្ថិភាព​ទេ យើង​អាច​នឹង​ដក​តំណ​នោះ​ចេញ។ សូមចំណាំថា URL បំពានដែលបានបង្ហោះនៅក្នុងវីដេអូផ្ទាល់ ឬនៅក្នុងទិន្នន័យ​មេតារបស់វីដេអូ អាចនឹងបណ្ដាលឱ្យដកវីដេអូនោះចេញ។

ប្រសិនបើនេះជាលើកទីមួយដែល​អ្នកបំពានគោលការណ៍ណែនាំសហគមន៍របស់យើង អ្នកទំនងជានឹងទទួលបានការព្រមានដោយមិនមានការពិន័យចំពោះប៉ុស្តិ៍របស់អ្នកឡើយ។ អ្នកនឹងមានជម្រើសចូលរួមការបណ្ដុះបណ្ដាល​អំពីគោលការណ៍ ដើម្បីឱ្យការព្រមាននេះផុតកំណត់បន្ទាប់ពី 90 ថ្ងៃ។ រយៈពេល 90 ថ្ងៃចាប់ផ្ដើមពីពេលដែលការបណ្ដុះបណ្ដាលបានចប់ មិនមែនពេលដែលការព្រមានត្រូវបានចេញនោះទេ។ ប៉ុន្តែប្រសិនបើគោលការណ៍តែមួយត្រូវបានបំពានក្នុងចន្លោះពេល 90 ថ្ងៃនោះ ការព្រមានអាចនឹងមិនផុតកំណត់ឡើយ ហើយប៉ុស្តិ៍របស់អ្នកអាចទទួលបានការពិន័យ។ ប្រសិនបើអ្នក​បំពាន​គោលការណ៍ផ្សេងបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះ អ្នកនឹងទទួលបានការព្រមានមួយទៀត។

ប្រសិនបើអ្នក​ទទួលបានការពិន័យចំនួន 3 ដង​ក្នុងរយៈពេល 90 ថ្ងៃ ប៉ុស្តិ៍របស់អ្នក​អាចត្រូវបានបិទ។ ស្វែងយល់បន្ថែមអំពីប្រព័ន្ធពិន័យរបស់យើង

យើងអាចបិទប៉ុស្តិ៍ ឬគណនីរបស់អ្នក ដោយសារ​ការបំពាន​ម្តងហើយម្តងទៀតលើ​គោលការណ៍ណែនាំសហគមន៍ ឬលក្ខខណ្ឌប្រើប្រាស់។ យើងក៏អាច​បិទប៉ុស្តិ៍ ឬគណនី​របស់អ្នកផងដែរ បន្ទាប់ពីមានករណីបំពានធ្ងន់ធ្ងរតែមួយលើក ឬនៅពេលដែលប៉ុស្តិ៍ផ្ដោត​​លើ​តែ​ការបំពានគោលការណ៍។ យើងអាចទប់ស្កាត់អ្នកបំពានម្ដងហើយម្ដងទៀតមិនឱ្យចូលរួមការបណ្ដុះបណ្ដាលអំពីគោលការណ៍នាពេលខាងមុខ។ ស្វែងយល់បន្ថែមអំពីការបិទប៉ុស្តិ៍ ឬគណនី

ប្រសិនបើអ្នករកឃើញខ្លឹមសារដែលបំពានគោលការណ៍នេះ សូមរាយការណ៍អំពី​ខ្លឹមសារនោះ។ ការណែនាំសម្រាប់ការរាយការណ៍អំពីការបំពានគោលការណ៍ណែនាំសហគមន៍របស់យើងមាននៅត្រង់នេះ។ ប្រសិនបើអ្នកបានរកឃើញវីដេអូ ឬមតិមួយចំនួនដែលអ្នកចង់រាយការណ៍ អ្នកអាចរាយការណ៍ប៉ុស្តិ៍បាន។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ?

តើយើងអាចធ្វើឲ្យវាប្រសើរឡើងបានយ៉ាងដូចម្តេច?

ត្រូវ​ការ​ជំនួយ​បន្ថែម?

សាកល្បង​ជំហាន​បន្ទាប់​ទាំងនេះ៖

ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
14981648657972271323
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
false
true
true
true
true
true
59
false
false
false
false
false