អ្នកអាចបិទការរកប្រាក់នៅលើប៉ុស្តិ៍របស់អ្នកទាំងស្រុងដោយធ្វើតាមការណែនាំដើម្បីចាកចេញពីកម្មវិធីដៃគូ YouTube។
ប្រសិនបើអ្នកចាកចេញពីកម្មវិធីដៃគូ YouTube អ្នកនឹងលែងទទួលបានចំណូលពី YouTube ទៀតហើយ។ អ្នកក៏អាចនឹងបាត់បង់សិទ្ធិចូលប្រើអ៊ីមែល និងជំនួយតាមការជជែកផងដែរ។
- ចូល YouTube Studio នៅលើកុំព្យូទ័រ។
- ចូលទៅកាន់ "រកប្រាក់" នៅក្នុងម៉ឺនុយខាងឆ្វេង។
- ចូលទៅកាន់ "ជម្រើសកម្មវិធីដៃគូ YouTube" នៅក្នុងផ្ទាំង "ទិដ្ឋភាពរួម"។
- នៅក្នុងផ្នែក "ចាកចេញពីកម្មវិធីដៃគូ YouTube" ចុច "ចាកចេញ" រួចបញ្ជាក់។
ប្រសិនបើអ្នកជាផ្នែកនៃបណ្ដាញពហុប៉ុស្តិ៍ អ្នកត្រូវដកសិទ្ធិចូលប្រើប្រាស់របស់ MCN ចេញពីប៉ុស្តិ៍របស់អ្នក មុនពេលអ្នកអាចបន្តបាន។
សូមចំណាំថា នៅពេលដែលអ្នកចាកចេញពីកម្មវិធីដៃគូ YouTube ការរកប្រាក់ពីវីដេអូរបស់អ្នកអាចចំណាយពេលរហូតដល់ពីរបីថ្ងៃ ទើបត្រូវបានបញ្ឈប់ទាំងស្រុង។ ដើម្បីចូលរួមកម្មវិធីដៃគូ YouTube ឡើងវិញ អ្នកនឹងត្រូវរង់ចាំ 30 ថ្ងៃ និងធ្វើតាមការណែនាំក្នុងការដាក់ពាក្យស្នើសុំម្ដងទៀត។