មើល YouTube នៅលើ Xbox 360

ស្វែងរកវីដេអូ YouTube ដែលអ្នកចូលចិត្ត និងការជាវរបស់អ្នកបានយ៉ាងងាយស្រួលដោយប្រើកម្មវិធី YouTube នៅលើ Xbox 360។

អ្នកក៏អាចគ្រប់គ្រង YouTube នៅលើ Xbox 360 តាមរយៈទូរសព្ទ ថេប្លេត ឬកុំព្យូទ័ររបស់អ្នកបានផងដែរ។

ទាញ​យក​កម្មវិធី YouTube

ទាញយកកម្មវិធី YouTube ដើម្បីចាប់ផ្ដើម។
ចូល ឬចេញពី YouTube

នៅពេលដែលកម្មវិធី YouTube បើកជាលើកដំបូង អ្នកនឹងត្រូវចូលដោយប្រើគណនី Xbox Live របស់អ្នក។ ចុច A ដើម្បីចូល។ នៅពេលដែលអ្នកបានចូលគណនី Xbox Live របស់អ្នក អ្នកអាចចូលកម្មវិធី YouTube បាន។ នេះជារបៀប៖

នៅលើ Xbox 360 របស់អ្នក៖

  1. បើក​កម្មវិធី YouTube។ 
  2. បើក "ការណែនាំ" នៅផ្នែកខាងឆ្វេង ហើយជ្រើសរើស "ចូល"

នៅលើកុំព្យូទ័រ ថេប្លេត ឬទូរសព្ទ៖

  1. ចូលទៅកាន់ www.youtube.com/activate
  2. ប្រសិនបើមានការសាកសួរ សូមជ្រើសរើសគណនីណាមួយដែលអ្នកចង់ចូល។
  3. បញ្ចូលលេខ​កូដ​បើក​ដំណើរការ ដែលបង្ហាញនៅលើ Xbox 360 ហើយចុច "បន្ត"
  4. នៅលើអេក្រង់បន្ទាប់ សូមជ្រើសរើស "ទទួលយក"

ស្វែងយល់អំពីរបៀបផ្ដាច់គណនីរបស់អ្នកពី Xbox 360 របស់អ្នក។

មើល និងស្វែងរកវីដេអូ

ស្វែងរកវីដេអូ

នៅលើម៉ឺនុយដើមរបស់ YouTube សូមចុច Y ដើម្បីស្វែងរកវីដេអូ។ នៅពេលស្វែងរក សូមចុច Y ដើម្បីបញ្ចូលការដកឃ្លា និង X ដើម្បីលុបតួអក្សរ។
  • ការណែនាំ​ការស្វែងរក៖ នៅពេលអ្នកបញ្ចូលការស្វែងរករបស់អ្នក អ្នកនឹងមើលឃើញការណែនាំនៅខាងក្រោមប្រអប់ស្វែងរក។ ពីក្តារចុច អ្នកអាចចុចនៅលើឌីផេត ឬដងបញ្ជាខាងឆ្វេង រហូតទាល់តែការស្វែងរកដែលចង់បានត្រូវបានរំលេច។ បន្ទាប់មកចុច A ដើម្បីស្វែងរក។ 
  • រុករកវីដេអូ៖ នៅពេលអ្នកស្វែងរក វីដេអូដែលពាក់ព័ន្ធនឹងបង្ហាញនៅផ្នែក​ខាងក្រោមនៃ​អេក្រង់។ ដើម្បីរុករកលទ្ធផលវីដេអូ សូមចុចទៅឆ្វេង ឬទៅស្តាំលើឌីផេត ឬប្រើ​ដងបញ្ជាខាងឆ្វេង។
  • កែការស្វែងរករបស់អ្នក៖ ដើម្បីកែពាក្យស្វែងរករបស់អ្នក សូមចុចលើឌីផេត/ដងបញ្ជាខាងឆ្វេង ដើម្បីត្រឡប់ទៅប្រអប់ស្វែងរកវិញ។

ការគ្រប់គ្រងវីដេអូ

នៅពេលវីដេអូកំពុងចាក់ សូមចុច A ដើម្បីបង្ហាញផ្ទាំង​គ្រប់គ្រងកម្មវិធីចាក់របស់អ្នក ដែលអនុញ្ញាតឱ្យអ្នកធ្វើសកម្មភាពដូចខាងក្រោម៖
  • ខា​ថយ​ក្រោយ  - ថយក្រោយ 10 វិនាទី។
  • ផ្អាក / ចាក់  - ផ្អាកវីដេអូ ឬបន្តចាក់វីដេអូ។
  • ខា​ទៅមុខ  - ទៅមុខ 10 វិនាទី។
  • អក្សររត់  - ប្រសិនបើវីដេអូបានបើកអក្សររត់ សូមចុច A ដើម្បីបើកមុខងារនេះ។ ប្រសិនបើរូបតំណាង CC ត្រូវបានកំណត់ជាពណ៌ប្រផេះ អក្សររត់គឺមិនអាចប្រើបានទេ។
  • រំលងថយក្រោយ៖ រំលងថយក្រោយ​ទៅ​វីដេអូ​មុន​នៅក្នុងកម្រង​វីដេអូ។
  • រំលងទៅមុខ៖ រំលងទៅវីដេអូបន្ទាប់ក្នុងកម្រង​វីដេអូ។
  • មុខងារបន្ថែមអាចរកបានដោយជ្រើសរើស "សកម្មភាពច្រើនទៀត"
    • ជាវប៉ុស្តិ៍។
    • ចូលចិត្ត / មិនចូលចិត្តវីដេអូ។
    • រាយការណ៍អំពីវីដេអូ​​ថាមិន​សមរម្យ។
    • ស្វែងរកវីដេអូ។
សារបញ្ហា Xbox

ប្រសិនបើអ្នក​មើលឃើញសារបញ្ហា “មិនអាចប្រើ YouTube ក្នុងពេលនេះបានទេ” ករណីនេះ​អាចកើតឡើង ដោយសារ​ការតភ្ជាប់អ៊ីនធឺណិតរបស់អ្នក​មានល្បឿនយឺត។

សូមអនុវត្តតាមគោលការណ៍ណែនាំអំពីការ​ដោះស្រាយ​បញ្ហា ដើម្បីជួយដោះស្រាយបញ្ហា។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ?

តើយើងអាចធ្វើឲ្យវាប្រសើរឡើងបានយ៉ាងដូចម្តេច?

ត្រូវ​ការ​ជំនួយ​បន្ថែម?

សាកល្បង​ជំហាន​បន្ទាប់​ទាំងនេះ៖

ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
2756726645913926785
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
false
true
true
true
true
true
59
false
false
false
false