អ្នកបង្កើតឯកសារយោងដោយទាមទារវីដេអូ និងបើកការផ្គូផ្គង Content ID សម្រាប់វីដេអូនោះ។ ឯកសារយោងក៏អាចត្រូវបានបង្កើតតាមរយៈការបង្ហោះទម្រង់គំរូបញ្ជីផងដែរ។
ពីឯកសារយោងមួយ YouTube បង្កើតស្នាមម្រាមដៃទម្រង់ឌីជីថលដែល Content ID ប្រៀបធៀបជាមួយនឹងវីដេអូដែលបានបង្ហោះទៅ YouTube ដោយអ្នកប្រើប្រាស់ផ្សេងទៀត។ នៅពេលដែល Content ID រកឃើញថាមានខ្លឹមសារដូចគ្នា វាទាមទារវីដេអូនោះជំនួសឱ្យអ្នកដោយស្វ័យប្រវត្តិ និងអនុវត្តគោលការណ៍ស្ដីពីភាពដូចគ្នារបស់អ្នកលើវីដេអូនោះ។
សំណួរដែលសួរញឹកញាប់
តើឯកសារយោង និងទ្រព្យខុសគ្នាត្រង់ណាដែរ?ឯកសារយោងគឺជាសមាសភាគមួយរបស់ទ្រព្យ។ ទ្រព្យមួយអាចមានឯកសារយោងច្រើនជាងមួយ។ ឧទាហរណ៍ ទ្រព្យភាពយន្ដមួយអាចមានឯកសារយោងផ្សេងគ្នាដែលមានសមាមាត្រ 16:9 និង 4:3។
ទ្រព្យគឺជាបណ្តុំព័ត៌មានអំពីកម្មសិទ្ធិបញ្ញាមួយ។ ទ្រព្យផ្សំឡើងដោយឯកសារយោង រួមជាមួយនឹងព័ត៌មានទិន្នន័យមេតា ព័ត៌មានកម្មសិទ្ធិទ្រព្យ និងគោលការណ៍។ឯកសារយោងគឺជាតំណាងនៃកម្មសិទ្ធិបញ្ញារបស់អ្នកសម្រាប់ការផ្គូផ្គង Content ID។ អ្នកបង្ហោះឯកសារយោង បន្ទាប់មក Content ID ប្រើឯកសារនោះជាឯកសារយោង នៅពេលវាកំពុងស្វែងរកខ្លឹមសារដូចគ្នានឹងវីដេអូដែលបង្ហោះដោយអ្នកប្រើប្រាស់។
វីដេអូគឺជាតំណាងនៃកម្មសិទ្ធិបញ្ញារបស់អ្នកលើ YouTube។ វីដេអូប្រើឯកសារមេឌៀដូចគ្នាទៅនឹងឯកសារយោង។ជាទូទៅ អ្នកត្រូវបានណែនាំឱ្យជ្រើសរើសឯកសារដែលមានប្រវែងពេញលេញ ដើម្បីប្រើជាឯកសារយោងជាជាងឃ្លីបវីដេអូខ្លី។ ឯកសារយោងដែលមានប្រវែងពេញលេញនាំឱ្យមានការផ្គូផ្គង Content ID កាន់តែច្រើន និងអត្រារកប្រាក់បានកាន់តែខ្ពស់។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការជ្រើសរើសឯកសារយោងដែលមានប្រសិទ្ធភាព សូមចូលទៅកាន់ការអនុវត្តល្អបំផុតសម្រាប់ឯកសារយោង។