ការអនុវត្តល្អបំផុតសម្រាប់ខ្លឹមសារសម្រាប់មនុស្សវ័យជំទង់

YouTube ស្ថិតនៅចំណុចប្រសព្វនៃការរៀនសូត្រ និងវប្បធម៌យុវជន។ មិនថាជាការរុករករឿងភាគគំនូរជីវចលជប៉ុនថ្មី ការស្វែងរកជំនួយកិច្ចការសាលាទាក់ទងនឹងពិជគណិត ឬការស្ដាប់ភ្លេងពីសិល្បករជាទីពេញចិត្តនោះទេ អ្នកប្រើប្រាស់វ័យក្មេងចូលមក YouTube ដើម្បីស្វែងរកព័ត៌មាន និងសហគមន៍ដែលឆ្លុះបញ្ចាំងអំពីចំណាប់អារម្មណ៍ប្លែកពីគេរបស់ពួកគេ។

ការការពារមនុស្សវ័យជំទង់គឺជាការងារស្នូលរបស់យើងជានិច្ច ដែលជាមូលហេតុដែលយើងបន្តវិនិយោគក្នុងការផ្ដល់ជូនមនុស្សវ័យក្មេងនូវខ្លឹមសារដែលមានគុណភាពខ្ពស់ និងសមស្របតាមអាយុដែលបំពេញតាមចំណាប់អារម្មណ៍ និងតម្រូវការរបស់ពួកគេម្នាក់ៗ ព្រមទាំងបន្តផ្ដល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ។

តម្រូវការអភិវឌ្ឍន៍ពិសេសរបស់អ្នកប្រើប្រាស់ YouTube វ័យក្មេងសមនឹងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង។ អ្នកបង្កើតដែលរួមមានទស្សនិកជនជាមនុស្ស​វ័យ​ជំទង់ ដើរតួនាទីសំខាន់ក្នុងការរៀបចំបទពិសោធប្រើប្រាស់កាន់តែមានសុវត្ថិភាព និងកាន់តែមានអត្ថន័យសម្រាប់ពួកគេ។ ដោយដឹងថា មនុស្សវ័យជំទង់មិនដូចគ្នាទាំងអស់ទេ អត្ថបទនេះណែនាំអំពីគោលគំនិតទូទៅសម្រាប់ការបង្កើតខ្លឹមសារកម្សាន្តប្រកបដោយទំនួលខុសត្រូវសម្រាប់មនុស្សវ័យជំទង់។ ស្វែងយល់អំពីរបៀបបង្កើតវីដេអូដែលមានគុណភាពខ្ពស់ បំផុសគំនិត ផ្ដល់ព័ត៌មានល្អៗច្រើន និងលើកទឹកចិត្ត ដែលជំរុញឱ្យមានការរីកចម្រើន និងការកម្សាន្តសម្រាប់មនុស្សវ័យជំទង់។

ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ទាំងនេះ យើងបានបង្កើតកម្រងគោលការណ៍ស្ដីពីគុណភាពនៅខាងក្រោម ដើម្បីជួយណែនាំដល់អ្នកបង្កើតខ្លឹមសារសម្រាប់កុមារ និងគ្រួសារនៅលើ YouTube។ គោលការណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយអ្នកឯកទេសផ្នែកអភិវឌ្ឍន៍កុមារ ហើយផ្អែកលើការស្រាវជ្រាវយ៉ាងទូលំទូលាយ។

បញ្ជីខាងក្រោមគឺដើម្បីឱ្យអ្នកយល់ដឹងកាន់តែប្រសើរអំពីអ្វីដែលអាចត្រូវបានចាត់ទុកថាជាខ្លឹមសារមានគុណភាពទាបឬខ្ពស់ និងមិនពេញលេញទេ។

គោលការណ៍ស្ដីពីខ្លឹមសារដែលមានគុណភាពខ្ពស់

គោលការណ៍ទាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយគណៈកម្មាធិការប្រឹក្សាយោបល់យុវជន និងគ្រួសាររបស់យើង និងក្រុមអ្នកជំនាញដែលឈានមុខគេក្នុងផ្នែកអក្ខរកម្ម​ឌីជីថល និងសុខភាពផ្លូវចិត្តរបស់មនុស្សវ័យជំទង់។ អ្នកអាចរកឃើញកំណែលម្អិតនៅទីនេះ។

  • ភាពរីករាយ ក្ដីសប្បាយ និងការកម្សាន្ត៖ ខ្លឹមសារពិតដែលចាប់យកពេលវេលាគួរឱ្យអស់សំណើចដែលធ្វើឱ្យមនុស្សសើច ការអបអរសាទរ បទពិសោធរួម និងទំនាក់ទំនងវិជ្ជមានដែលមនុស្សវ័យជំទង់អាចយល់បាន។
  • ការចង់ដឹងចង់ឮ និងការបំផុសគំនិត៖ បំផុសគំនិតមនុស្សវ័យជំទង់ឱ្យរុករកប្រធានបទថ្មីៗ និងសាកល្បងអ្វីៗថ្មីៗ – ជំរុញការចង់ដឹងចង់ឮ និងបំផុសឱ្យមានចំណាប់អារម្មណ៍ថ្មីៗ។
  • ការបណ្ដុះចំណាប់អារម្មណ៍ និងទស្សនៈស៊ីជម្រៅ៖ ជំរុញចំណាប់អារម្មណ៍ដែលមានស្រាប់តាមរយៈខ្លឹមសារស៊ីជម្រៅ ដែលជំរុញឱ្យមានការស្រឡាញ់ចូលចិត្ត បង្កើនចំណេះដឹង និងបង្កើតចំណូលចិត្ត។
  • ការកសាងជំនាញ និងបទពិសោធជីវិត៖ បង្ហាញដល់មនុស្សវ័យជំទង់អំពីរបៀបកសាងជំនាញ និងដោះស្រាយស្ថានភាពទូទៅតាមរយៈខ្លឹមសារដែលពាក់ព័ន្ធនឹងជីវិតពិត ដែលធ្វើឱ្យពួកគេមានទំនុកចិត្តក្នុងការសាកល្បង។
  • ព័ត៌មានគួរឱ្យទុកចិត្តដែលជួយដល់សុខុមាលភាព៖ ការសន្ទនាអំពីសុខភាពផ្លូវចិត្តគួរតែជួយដល់មនុស្សវ័យជំទង់ ផ្អែកលើប្រភពអ្នកជំនាញ និងរួមបញ្ចូលគ្រប់គ្នាក្នុងលក្ខណៈទទួលខុសត្រូវ។

គោលការណ៍ស្ដីពីខ្លឹមសារដែលមានគុណភាពទាប

ប្រភេទខ្លឹមសារដែលមានគុណភាពទាបដែលអាចមិនបង្កគ្រោះថ្នាក់ បើជាវីដេអូតែមួយ ប៉ុន្តែអាចបង្កឱ្យមានបញ្ហាសម្រាប់មនុស្សវ័យ​ជំទង់មួយចំនួន ប្រសិនបើមើលម្ដងហើយម្ដងទៀត។ យើងបានសហការជាមួយគណៈកម្មាធិការប្រឹក្សាយោបល់យុវជន និងគ្រួសារ ដែលជាក្រុមអ្នកជំនាញឯករាជ្យ ដើម្បីកំណត់ប្រធានបទដូចខាងក្រោម៖

  • ការប្រៀបធៀប និងស្តង់ដារាងកាយស្ដើង៖ ជួយការពារដល់ការឱ្យតម្លៃលើខ្លួនឯងរបស់មនុស្សវ័យជំទង់ដោយជៀសវាងការប្រៀបធៀបរាងកាយដែលគេគិតថាល្អឥតខ្ចោះ និងលើកកម្ពស់ការយល់ឃើញល្អចំពោះខ្លួនឯងនៅក្នុងខ្លឹមសាររបស់អ្នក។
  • សកម្មភាពគ្រោះថ្នាក់ និងឥរិយាបថអវិជ្ជមាន៖ កុំបង្ហាញ ឬធ្វើឱ្យឥរិយាបថគ្រោះថ្នាក់ គ្មានសីលធម៌ ឬមានហានិភ័យខ្ពស់ក្លាយជាឥរិយាបថធម្មតា ទោះបីជាផលវិបាកដែលអាចកើតមានត្រូវបានបង្ហាញក៏ដោយ។
  • ការសម្លុតធ្វើបាប ការស្អប់ និងការមាក់ងាយ៖ ជៀសវាងខ្លឹមសារដែលចំអក មាក់ងាយ ឬជំរុញឱ្យមានការប្រទូសរ៉ាយជាមួយអ្នកដទៃ ដោយផ្អែកលើលក្ខណៈបុគ្គល ឌីណាមិកក្រុម ឬសហគមន៍។
  • ការយល់ខុស និងការឈ្លក់នឹងទ្រព្យសម្បត្តិ៖ ជៀសវាងការលើកតម្កើង ឬការបង្ហាញទ្រព្យសម្បត្តិក្នុងលក្ខណៈភ្ញោចអារម្មណ៍ ឬការផ្សព្វផ្សាយខ្លឹមសារអំពីការឆាប់ក្លាយជាអ្នកមាន។
  • ឥរិយាបថគឃ្លើន និងបំភិតបំភ័យ៖ មនុស្សវ័យជំទង់ចាត់ទុកអ្នកជាគំរូ ដូច្នេះសូមប្រុងប្រយ័ត្នចំពោះឥរិយាបថគឃ្លើនដែលអ្នកបង្ហាញនៅក្នុងវីដេអូរបស់អ្នក។

ឥទ្ធិពលលើលទ្ធផលប្រតិបត្តិការរបស់ប៉ុស្តិ៍

គោលការណ៍គុណភាពសម្រាប់មនុស្សវ័យជំទង់អាចប៉ះពាល់ដល់លទ្ធផលប្រតិបត្តិការនៃប៉ុស្តិ៍របស់អ្នកក្នុងចំណោមអ្នកមើលជាមនុស្សវ័យជំទង់។ ខ្លឹមសារដែលមានគុណភាពខ្ពស់ត្រូវបានលើកឡើងនៅក្នុងការណែនាំសម្រាប់អ្នកមើលជាមនុស្សវ័យជំទង់។ យើងកាត់បន្ថយការណែនាំខ្លឹមសារដែលមានគុណភាពទាបម្ដងហើយម្ដងទៀតសម្រាប់មនុស្ស​វ័យ​ជំទង់។

យើងនឹងបន្តវាយតម្លៃឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ទាំងនេះនៅលើទំព័រនេះ។ យើងសង្ឃឹមថាអ្នករាល់គ្នានឹងជួយបង្កើតខ្លឹមសារសម្បូរបែប និងបំផុសគំនិតសម្រាប់មនុស្សវ័យជំទង់ និងគ្រួសារនៅលើ YouTube។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ?

តើយើងអាចធ្វើឲ្យវាប្រសើរឡើងបានយ៉ាងដូចម្តេច?

ត្រូវ​ការ​ជំនួយ​បន្ថែម?

សាកល្បង​ជំហាន​បន្ទាប់​ទាំងនេះ៖

ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
11525057407267353060
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
false
true
true
true
true
true
59
false
false
false
false
false