បន្ទាប់ពីអ្នកបានបង្កើតគម្រោង ធ្វើឱ្យវីដេអូរបស់អ្នកប្រសើរឡើងដោយប្រើឧបករណ៍កាត់តរបស់ YouTube Create។ ធ្វើឱ្យធាតុដែលមើលឃើញនៅក្នុងវីដេអូរបស់អ្នកប្រសើរឡើងដោយប្រើហ្វីលធើ បែបផែន និងការកែតម្រូវពណ៌។
YouTube Create អាចប្រើបាននៅលើទូរសព្ទ Android (ដែលមាន RAM យ៉ាងតិច 4GB) និង iPhone XR និងម៉ូដែលថ្មីជាងនេះដែលដំណើរការ iOS 17 ឬថ្មីជាងនេះនៅក្នុងប្រទេសទាំងអស់ដែលបង្ហាញនៅទីនេះ។ កម្មវិធីនេះអាចប្រើបាននៅក្នុងប្រទេស/តំបន់ច្រើនទៀតទៅថ្ងៃក្រោយ។
ប្រើហ្វីលធើលើវីដេអូរបស់អ្នក
- បើកគម្រោង រួចចុច ដើម្បីជ្រើសរើសឃ្លីបវីដេអូដែលអ្នកចង់កែ។
- ពីរបារឧបករណ៍ ចុចលើ ហ្វីលធើ
។
- រុករក និងជ្រើសរើសហ្វីលធើដែលបានកំណត់ជាមុនពីជម្រើសផ្សេងៗ។ អ្នកអាចប្រើគ្រាប់រំកិល ដើម្បីប្ដូរកម្រិតហ្វីលធើ។
- ចុច រួចរាល់ ដើម្បីប្រើហ្វីលធើលើវីដេអូរបស់អ្នក។
បញ្ចូលបែបផែនទៅវីដេអូរបស់អ្នក
- បើកគម្រោង រួចចុច ដើម្បីជ្រើសរើសឃ្លីបវីដេអូដែលអ្នកចង់កែ។
- ពីរបារឧបករណ៍ ចុចលើ បែបផែន
។
- រុករក និងជ្រើសរើសបែបផែនវីដេអូពីជម្រើសផ្សេងៗ។
- ចុច រួចរាល់ ដើម្បីប្រើបែបផែនលើវីដេអូរបស់អ្នក។
កែតម្រូវពណ៌នៅក្នុងវីដេអូរបស់អ្នក
- បើកគម្រោង រួចចុច ដើម្បីជ្រើសរើសឃ្លីបវីដេអូដែលអ្នកចង់កែ។
- ពីរបារឧបករណ៍ ចុចលើ កែតម្រូវ
។
- ប្រើជម្រើសកែតម្រូវពណ៌ ដើម្បីប្ដូរលក្ខណៈពិសេស ដូចជាកម្រិតរំលេចពណ៌វីដេអូ ភាពឆ្អែត និងពណ៌ព្រឿងៗ។ អ្នកអាចប្រើគ្រាប់រំកិលក្នុងជម្រើសនីមួយៗ ដើម្បីប្ដូរកម្រិត។
- ចុច រួចរាល់ ដើម្បីប្រើការកែតម្រូវលើវីដេអូរបស់អ្នក។