អ្នកអាចបញ្ចូលកាតដែលអាចប្រើបានទៅ Google Wallet ដើម្បីបង់ប្រាក់ក្នុងហាងដោយប្រើទូរសព្ទ ឬនាឡិកាឆ្លាតវៃរបស់អ្នក។
- បើកកម្មវិធី Google Wallet
។
- នៅផ្នែកខាងក្រោម ចុច "បញ្ចូលទៅក្នុង Wallet"
។
- ចុច កាតទូទាត់ប្រាក់
កាតឥណទាន ឬឥណពន្ធថ្មី។
- ប្រើកាមេរ៉ារបស់អ្នក ឬចុច "បញ្ចូលព័ត៌មានលម្អិតដោយផ្ទាល់ដៃ"។
- គន្លឹះ៖ អ្នកក៏អាចដាក់កាតរបស់អ្នកទៅផ្នែកខាងក្រោយនៃឧបករណ៍របស់អ្នក ដើម្បីអានព័ត៌មានរបស់កាតនោះផងដែរ។ មុខងារនេះមានផ្ដល់ជូនតែនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ។ ដើម្បីធ្វើបែបនេះ សូមចុច "បញ្ចូលដោយចុច"។
- នៅផ្នែកខាងក្រោម ចុច "រក្សាទុក រួចបន្ត"។
- សូមអានលក្ខខណ្ឌរបស់ស្ថាប័នចេញកាត ហើយចុច "ទទួលយក"។
ប្រសិនបើអ្នកមិនអាចបញ្ចូលកាតឥណទាន ឬឥណពន្ធទៅ Google Wallet បានទេ ស្វែងយល់ថាតើធនាគារ និងកាតណាខ្លះដែលអាចប្រើបាន។