ត្រងតម្លៃជើងហោះហើរតាមថ្លៃសេវាអីវ៉ាន់

បង្ហាញ​តម្លៃ​ជើងហោះហើរ​ដែល​រួមបញ្ចូល​ថ្លៃសេវា​អីវ៉ាន់

សំខាន់៖ Google បង្ហាញព័ត៌មានអីវ៉ាន់ដែលយើងទទួលបានពីដៃគូរបស់យើង។ ថ្លៃសេវា​អីវ៉ាន់​ប៉ាន់ស្មាន​ទាំងឡាយ​ដែល​បាន​បង្ហាញ​អាច​នឹង​ជាប់​ពន្ធ​បន្ថែម​របស់​រដ្ឋាភិបាល។

តម្រង​អីវ៉ាន់​អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​តម្លៃ​ជើងហោះហើរ​ដែល​រួមបញ្ចូល​ចំណាយ​លើ​អីវ៉ាន់​ដែល​បាន​ចុះឈ្មោះ​ផ្ញើ ឬ​កាបូប​យក​តាម​ខ្លួន។ វា​អាច​ជួយ​ឲ្យ​អ្នក​ប្រៀបធៀប​តម្លៃ​បាន​កាន់តែ​ប្រសើរ​ជាង​មុន និង​ជៀសវាង​ថ្លៃសេវា​ដែល​មិន​បាន​រំពឹង​ទុក​ណាមួយ​នៅ​អាកាសយានដ្ឋាន។ 

មុនពេលអ្នកចាប់ផ្តើម​

អីវ៉ាន់​មាន​គ្រប់​រូបរាង និងទំហំ ប៉ុន្ដែ​ជាធម្មតា ក្រុមហ៊ុន​អាកាសចរណ៍​ធ្វើ​ចំណាត់ថ្នាក់​អីវ៉ាន់​ជា កាបូប​យក​តាម​ខ្លួន ឬ​អីវ៉ាន់​ដែល​បាន​ចុះឈ្មោះ​ផ្ញើ។

ប្រភេទអីវ៉ាន់

អ្វី​ដែល​គេ​ហៅ​វា

កន្លែង​ដែល​ត្រូវ​ដាក់​វា

កាបូប​យក​តាម​ខ្លួន

កាបូប​យក​តាម​ខ្លួន អីវ៉ាន់​យួរ​ដៃ អីវ៉ាន់​កាប៊ីន កាបូប​រុញ វ៉ាលី​មាន​កង់

នៅ​ក្នុង​ធ្នើរ​ខាង​លើ

អីវ៉ាន់​ដែល​បាន​ចុះឈ្មោះ​ផ្ញើ

អីវ៉ាន់​ដែល​បាន​ចុះឈ្មោះ​ផ្ញើ

នៅ​ក្នុង​កន្លែង​ដាក់​ទំនិញ

ថ្លៃសេវាកាបូប​យកតាមខ្លួនប្រែប្រួលទៅតាមប្រទេស។ លើសពីនេះទៀត អ្វីដែលមានលក្ខណៈគ្រប់គ្រាន់ថាជាកាបូបយកតាមខ្លួន ប្រែប្រួលទៅតាមក្រុមហ៊ុនអាកាសចរណ៍។ ដើម្បីរកមើលដែនកំណត់​ទំហំ ទម្ងន់​ផ្សេងៗ​គ្នា និងតម្លៃសម្រាប់ប្រភេទអីវ៉ាន់នីមួយៗ សូមពិនិត្យមើលទំព័រថ្លៃសេវាអីវ៉ាន់ និងទំព័រគោលការណ៍សម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

ប្រើ​តម្រង​អីវ៉ាន់

នៅពេល​អ្នក​ស្វែងរក​ជើងហោះហើរ អ្នក​អាច​នឹង​ដឹង​ថា​តើ​អ្នក​នឹង​ចង់​យក​អីវ៉ាន់​របស់​អ្នក​ឡើង​លើ​យន្តហោះ ឬ​ចុះឈ្មោះ​ផ្ញើ​អីវ៉ាន់​ទាំង​នោះ។ ប្រសិនបើ​អ្នក​ដឹង​ហើយ អ្នក​អាច​ប្រើ​តម្រង​អីវ៉ាន់​នៅ​លើ Google ជើងហោះហើរ ដើម្បី​បង្ហាញ​តម្លៃ​ជើងហោះហើរ​ដែល​រួម​បញ្ចូល​ថ្លៃសេវា​សម្រាប់​អីវ៉ាន់​ដែល​បាន​ចុះឈ្មោះ​ផ្ញើ​នីមួយៗ ឬ​សម្រាប់​ការដាក់​កាបូប​យក​តាម​ខ្លួននៅ​ក្នុង​ធ្នើរ​ខាងលើ។

ការបើក​តម្រង​អីវ៉ាន់​គួរ​តែ​មិន​ដក​ជើងហោះហើរ​ណាមួយ​ចេញ​ពី​លទ្ធផល​ទេ—វា​គ្រាន់​តែ​ធ្វើបច្ចុប្បន្នភាព​តម្លៃ​ប៉ុណ្ណោះ។ ករណី​ពិសេស​គឺ ប្រសិនបើ​កន្លែង​អង្គុយ​ដែល​នៅសល់​នៅ​លើជើងហោះហើរ​ជាក់លាក់​មួយ​មិន​រួមបញ្ចូល​ការប្រើធ្នើរ​ខាងលើ​ទេ។ ក្នុង​ករណី​ខ្លះ តាម​ជាក់ស្ដែង ការចុះឈ្មោះ​ផ្ញើ​អីវ៉ាន់​របស់​អ្នក​អាច​នឹង​មាន​តម្លៃ​ទាប​ជាង​ការបង់ថ្លៃសេវា​យក​អីវ៉ាន់​តាម​ខ្លួន។ 

true
ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
7339832392589130093
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
true
true
true
true
true
254
false
false