ប្ដូរ​​​រូបិយបណ្ណ ភាសា ឬប្រទេស​របស់អ្នកតាម​បំណង

Google ជើង​ហោះហើរអាច​ប្ដូរ​តាម​បំណង​​សម្រាប់​ប្រទេស ភាសា និង​រូបិយបណ្ណ​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក។

នៅ​ពេល​អ្នក​ចូល​ទៅកាន់ ​Google ជើង​ហោះ​ហើរ​ បទពិសោធន៍លំនាំដើម​ត្រូវ​បាន​កំណត់ដោយ​ទីតាំងកុំព្យូទ័រ​​​របស់​អ្នក​ និង​ការ​កំណត់​កម្មវិធីរុករកតាមអ៊ីនធឺណិតរបស់​អ្នក។

អំពី​ការ​ជ្រើសរើស​ប្រទេស

ប្រទេស​ដែល​អ្នក​ជ្រើស​រើស​សម្រាប់​ Google ជើង​ហោះ​ហើរ​អាច​មាន​ឥទ្ធិពល​លើ​ទិដ្ឋភាពមួយ​ចំនួន​នៃការ​ស្វែង​រក និង​ការ​ទិញ​របស់​អ្នក។ ជម្រើស​ខាង​ក្រោម​អាច​មាន​ភាព​ផ្សេង​គ្នាទៅតាម​ប្រទេស៖

  • ដៃគូផ្ដល់សេវាកម្មកក់៖ ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍អនឡាញជាដើម។
  • វិធីបង់​ប្រាក់៖ ដូចជាកាតឥណពន្ធ ឬឥណទានជាដើម។
  • គោលការណ៍បង្វិលសង៖ ឧទាហរណ៍ នៅ​សហរដ្ឋអាមេរិក ជា​ធម្មតា អ្នក​មាន​ពេល 24 ម៉ោង​ដើម្បី​ផ្លាស់ប្ដូរ ឬបោះបង់ជើង​ហោះហើរ​ដោយ​មិន​គិត​ថ្លៃ​សេវា។

ផ្លាស់ប្ដូរ​ការ​កំណត់​ប្រទេស ភាសា និងរូបិយប័ណ្ណ​របស់​អ្នក

ប្រសិន​បើ​អ្នក​ចង់​ប្រើ​ការ​កំណត់​ផ្សេង អ្នក​អាច​ផ្លាស់​ប្ដូរ​ការ​កំណត់​លំនាំ​ដើមសម្រាប់​រូបិយប័ណ្ណ ភាសា ឬប្រទេស។

ដើម្បីផ្លាស់ប្ដូរ​រូបិយបណ្ណ ប្រទេស ឬភាសា៖

  1. ចូលទៅកាន់ Google ជើងហោះហើរ
  2. រំកិលចុះក្រោម​ទៅផ្នែក​ខាង​ក្រោម​នៃទំព័រ ហើយ​រកមើលម៉ឺនុយធ្លាក់ចុះសម្រាប់​ភាសា ប្រទេស និង​រូបិយបណ្ណ។
    • ដើម្បី​ជ្រើសរើសភាសា សូមចុច ភាសា​ ហើយ​ធ្វើការ​ជ្រើសរើស។
    • ដើម្បីជ្រើសរើស​រូបិយបណ្ណ សូមចុចរូបិយបណ្ណ ហើយ​ធ្វើការ​ជ្រើសរើស។
    • ដើម្បី​ជ្រើសរើស​ប្រទេស សូមចុចប្រទេស​ ហើយ​ធ្វើការ​ជ្រើសរើស។
true
ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
4162339898946859950
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
true
true
true
true
true
254
false
false