តាមដានជើងហោះហើរ និង​តម្លៃ

ប្រសិន​បើ​អ្នក​មិន​ទាន់​ត្រៀមរួច​រាល់​ដើម្បីកក់ការ​ធ្វើ​ដំណើរ​ទេ អ្នកអាចប្រើ Google ជើង​ហោះហើរ ដើម្បីតាមដានតម្លៃផ្អែកលើជើងហោះហើរជាក់លាក់ ផ្លូវ និងកាលបរិច្ឆេទ។

តាមដានតម្លៃ​ផ្លូវ​ ឬជើងហោះហើរ

នៅពេលដែលតម្លៃសម្រាប់ជើងហោះហើរ ឬផ្លូវដែលអ្នកកំពុងតាមដានមានការផ្លាស់ប្ដូរខ្លាំង អ្នកអាចទទួលបានព័ត៌មានថ្មីៗតាមអ៊ីមែល។

  1. ចូលទៅកាន់ Google ជើងហោះហើរ
  2. នៅផ្នែកខាងលើ សូម​ជ្រើសរើស​ចំនួន​នៃការឈប់ លំដាប់​កាប៊ីន និងចំនួន​សំបុត្រ​ដែល​អ្នក​ត្រូវការ។
  3. ជ្រើសរើស​អាកាសយានដ្ឋាន​ចេញដំណើរ​ និងគោល​ដៅរបស់​អ្នក។
  4. ដើម្បីតាមដាន​តម្លៃសម្រាប់ផ្លូវ​​នេះ សូមបើកតាមដានតម្លៃ។
    • អ្នកអាចតាមដានតម្លៃសម្រាប់កាលបរិច្ឆេទដែលអ្នកបានស្វែងរក ឬប្រសិនបើកាលបរិច្ឆេទធ្វើដំណើររបស់អ្នកមានភាពបត់បែន នោះអាចតាមដាន “កាលបរិច្ឆេទណាក៏បាន”។
  5. ជា​ជម្រើស៖ ដើម្បី​តាមដាន​តម្លៃ​​ជើងហោះហើរ​ជាក់លាក់មួយ សូមជ្រើសរើស​ជើង​ហោះហើរ​របស់​អ្នក បន្ទាប់​មកបើកតាមដានតម្លៃ
នៅពេលអ្នកតាមដាន "កាលបរិច្ឆេទណាក៏បាន" អ្នកទទួលបានអ៊ីមែលមួយនៅពេលដែលតម្លៃអប្បបរមានៃផ្លូវនោះធ្លាក់ចុះខ្លាំងក្នុងរយៈពេលមួយខែ។ ប្រសិនបើ​មិន​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ច្រើនសមល្មម​ទេ អ្នក​នឹង​ទទួល​បាន​អ៊ីមែល​ធម្មតា​ភ្ជាប់មកជាមួយតម្លៃ​ជើង​ហោះ​ហើរ​ល្អ​បំផុតដែលមានផ្ដល់ជូន។

រកមើលជើងហោះហើរ​ដែល​បាន​តាមដាន ឬបិទ​អ៊ីមែល

  1. ចូលទៅកាន់ Google ជើងហោះហើរ
  2. នៅជ្រុង​ខាង​លើ​ផ្នែកខាងឆ្វេង សូមចុច​ "ម៉ឺនុយ" ម៉ឺនុយ ហើយបន្ទាប់មក តម្លៃជើងហោះហើរដែលបានតាមដាន
    • ដើម្បី​ស្វែងរកជើងហោះហើរ​ដែល​អ្នក​កំពុងតាមដាន សូម​ចុចផ្លូវ​ដែលបានរក្សា​ទុក។
    • ដើម្បី​បិទ ឬបើកអ៊ីមែល​តាមដាន សូម​ចុច​ "បញ្ចូលការជូនដំណឹង" 
  3. ជាជម្រើស៖ ដើម្បី​បញ្ឈប់ការតាមដានផ្លូវ ឬជើងហោះហើរ សូមចុចលើ "ដក​ចេញ" Remove

ស្វែង​យល់​អំពី​ការ​ផ្លាស់​ប្ដូរ​តម្លៃ

អ្នកក៏ទទួលបានការជូនដំណឹងផងដែរនៅក្នុង Google ជើង​ហោះហើរ, អ៊ីមែល ឬការជូនដំណឹង​នៅលើ​ឧបករណ៍​ចល័តនៅពេល៖

  • តម្លៃសម្រាប់ផ្លូវដែលអ្នកកំពុងតាមដានទំនងជានឹងកើនឡើង។
  • ថ្លៃយន្តហោះបច្ចុប្បន្នសម្រាប់ជើងហោះហើរមួយនឹងផុតកំណត់ក្នុងពេលឆាប់ៗនេះ ហើយថ្លៃយន្តហោះថ្មីទំនងជាមានតម្លៃថ្លៃជាងនេះ។

នេះរាប់បញ្ចូលទាំងការប៉ាន់ស្មានអំពីចំនួនតម្លៃដែលទំនងជានឹងឡើងថ្លៃ ហើយយើងមានទំនុក​ចិត្ត​លើ​ការប៉ាន់ស្មាន​នីមួយៗ។

true
ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
8028099213179490654
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
true
true
true
true
true
254
false
false