ស្វែងរក​សំបុត្រ​យន្តហោះនៅលើ Google ជើងហោះហើរ

នៅពេល​អ្នក​ប្រើប្រាស់ Google ជើងហោះហើរ​ដើម្បីស្វែងរកសំបុត្រយន្តហោះ អ្នកអាចនឹង​ទទួល​បាន​ថ្លៃយន្តហោះ​ដែល​ល្អបំផុត​សម្រាប់​ទីកន្លែង និង​ពេលដែល​អ្នក​ចង់​ធ្វើដំណើរ។ ប្រើ Google ជើងហោះហើរ​ដើម្បី៖

  • ស្វែងរក និងកក់​សំបុត្រ​ធ្វើដំណើរ​ទៅមក មួយជើង និង​ពហុទីក្រុង។
  • ប្រើ​ប្រតិទិនអន្តរកម្ម និង​ក្រាហ្វ​តម្លៃ ដើម្បី​ស្វែងរក​ថ្លៃយន្តហោះ​ដែលល្អបំផុត។
  • ត្រង​ការស្វែងរក​ជើងហោះហើរ​របស់អ្នក​តាមលំដាប់​កាប៊ីន ក្រុមហ៊ុន​អាកាសចរណ៍ និង​ចំនួន​នៃការឈប់។

Google ជើងហោះហើរ​អនុញ្ញាត​ឱ្យអ្នកកក់​ជើងហោះហើរពី​ក្រុមហ៊ុន​អាកាសចរណ៍ និងដៃគូភ្នាក់ងារទេសចរណ៍​លើអ៊ីនធឺណិតជាង 300 ក្រុមហ៊ុន។ ភាពជាដៃគូ​ទាំងនេះ​មិន​មាន​ឥទ្ធិពល​លើ​ការ​ចាត់​ថ្នាក់នៃការផ្ដល់ជូនដែល​ត្រូវ​បាន​ណែនាំដល់អ្នកទេ។

ស្វែងរក​ជើង​ហោះហើរ​របស់អ្នក

  1. ចូលទៅកាន់ Google ជើងហោះហើរ
  2. បញ្ចូលទីក្រុង ឬអាកាសយានដ្ឋានចេញដំណើរ និងគោលដៅ​របស់​អ្នក។
    • គន្លឹះ៖ អ្នកក៏អាចស្វែងរក​គោលដៅបាន​ដោយចុចបញ្ជី​គោលដៅពេញនិយម ឬ​ផែនទីពិភពលោក​បានផងដែរ។
  3. នៅផ្នែក​ខាងលើ សូមជ្រើសរើស​ប្រភេទ​សំបុត្រ​របស់អ្នក៖ មួយជើង ការធ្វើដំណើរ​ទៅមក ឬ​ពហុទីក្រុង។
  4. នៅផ្នែក​ខាងលើ សូមជ្រើសរើស​ចំនួនអ្នកដំណើរ និង​លំដាប់កាប៊ីន។
  5. ចុចលើ​ប្រតិទិន ដើម្បីជ្រើសរើសកាលបរិច្ឆេទជើងហោះហើរ​របស់​អ្នក។ អ្នកនឹងឃើញ​តម្លៃសរុបទាបបំផុត​ក្នុងការ​ហោះហើរ​សម្រាប់ថ្ងៃនីមួយៗ។
    • គន្លឹះ៖ តម្លៃ​ជើងហោះហើរត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ប្រហែល​រៀងរាល់ 24 ម៉ោងម្ដង។
  6. មិនតម្រូវ៖ 
    • ដើម្បី​ត្រងលទ្ធផល​របស់​អ្នក សូមចុចការឈប់ ក្រុមហ៊ុនអាកាសចរណ៍ ពេលវេលាច្រើនទៀត
    • ដើម្បី​តម្រៀប​ជើងហោះហើរ​ឡើងវិញ សូមចុច​តម្រៀបតាម ។ អ្នកអាច​ឃើញលទ្ធផល​តាមជើងហោះហើរ​ល្អបំផុត (លំដាប់​លំនាំដើម​ដែលផ្ដល់ឱ្យអ្នកនូវ​ការលៃតម្រូវ​ដ៏ល្អបំផុតរវាង​តម្លៃ​ និងភាពងាយស្រួល ដោយផ្អែកលើកត្តា​ដូចជា រយៈពេល ចំនួន​នៃការឈប់ និងការផ្លាស់ប្ដូរ​អាកាសយានដ្ឋាន​អំឡុង​ពេលសម្រាក) តម្លៃ រយៈពេល និងពេលវេលា​ចេញដំណើរ
  7. ជ្រើសរើស​ជើងហោះហើរ​សម្រាប់​ផ្នែកនីមួយៗនៃការធ្វើដំណើរ​របស់​អ្នក។
  8. ជ្រើសរើស​របៀបដែល​អ្នកនឹងកក់ជើងហោះហើរ៖
    • នៅពេលដែលអ្នកចុចជ្រើសរើសសម្រាប់​សំបុត្ររបស់​អ្នក ជាធម្មតា ​អ្នកនឹង​ត្រូវ​បាន​នាំទៅកាន់គេហទំព័ររបស់​ក្រុមហ៊ុនអាកាសចរណ៍ ឬភ្នាក់ងារទេសចរណ៍លើអ៊ីនធឺណិត ដើម្បីបញ្ចប់​ប្រតិបត្តិការ។
    • ក្នុង​ករណីមួយ​ចំនួន អ្នកអាចកក់សំបុត្រ​ដោយឡែក​សម្រាប់​ការធ្វើដំណើរ​មួយបាន
  9. បន្ទាប់ពីអ្នក​បានកក់ជើងហោះហើររួច សូម​ទាក់ទង​ក្រុមហ៊ុន​អាកាសចរណ៍ ឬភ្នាក់ងារ​ទេសចរណ៍លើ​អ៊ីនធឺណិត ដើម្បី​បញ្ជាក់ការកក់​របស់អ្នក ផ្លាស់ប្ដូរ​ការកក់ បោះបង់ការកក់ ឬដើម្បី​ដោះស្រាយ​បញ្ហាណាមួយ​ដែលអាចកើតមាន។

សម្រាប់​ព័ត៌មានបន្ថែម សូមមើល​លក្ខខណ្ឌរបស់​ក្រុមហ៊ុន​អាកាសចរណ៍ ឬភ្នាក់ងារ​ទេសចរណ៍លើ​អ៊ីនធឺណិត​នៅលើ​គេហទំព័រ​របស់​ពួកគេ។

គន្លឹះ៖ ប្រសិនបើ​មិនអាចកក់​ជើងហោះហើរ​របស់អ្នក​លើអ៊ីនធឺណិត​បានទេ អ្នកនឹងឃើញ​ការណែនាំឱ្យកក់​តាមទូរសព្ទ។

ស្ថិតិ​ជើងហោះហើរ

បន្ទាប់​ពីស្វែងរក​សំបុត្រ​របស់​អ្នក​ហើយ "ការស្វែងយល់អំពីជើងហោះហើរ" នឹងផ្ដល់​ជម្រើស​ដល់អ្នក​ដើម្បី​ធ្វើ​ឱ្យ​បទពិសោធន៍ធ្វើដំណើរ​របស់​អ្នក​ប្រសើរឡើង។

 គន្លឹះ៖ រកមើល​ការណែនាំអំពីពេលដែលត្រូវ​កក់សំបុត្រ​របស់អ្នក ការអាប់ហ្គ្រេដ​កាប៊ីន មគ្គុទេ្ទសក៍​ទេសចរណ៍ និង​ច្រើនទៀត។

 កាលបរិច្ឆេទ៖ រុករកមើលថាតើ​កាលបរិច្ឆេទ​ធ្វើដំណើរ​ណាដែលមាន​ថ្លៃយន្តហោះ​ល្អបំផុត។

 អាកាសយានដ្ឋាន៖ បង្ហាញថ្លៃយន្តហោះរបស់​អាកាសយានដ្ឋាន​ផ្សេងទៀត។

 ក្រាហ្វ​តម្លៃ៖ ប្រសិនបើ​កាលបរិច្ឆេទធ្វើដំណើរ​របស់​អ្នកមានភាពបត់បែន សូម​រុករកនិន្នាការ​ថ្លៃយន្តហោះតាមខែ ឬសប្ដាហ៍។

ការកក់សំបុត្រ​ដោយ​ឡែកសម្រាប់​ការ​ធ្វើ​ដំណើរ​មួយ

ជើង​ហោះហើរ​អាច​ត្រូវ​បានទិញ​ជាលក្ខណៈសំបុត្រ​ដោយ​ឡែកពីដៃគូមួយ ឬច្រើន។ ជម្រើស​នេះ​អាចបង្ហាញ​ឡើង​នៅ​ពេល​ដែល​វា​អាច​សន្សំប្រាក់ឲ្យ​អ្នក​ ឬអាចបើកកាលវិភាគជើងហោះហើរ​ច្រើន​ទៀត។

ការណែនាំ​អំពីការ​ទិញសំបុត្រ​ដោយឡែក

ប្រសិនបើអ្នក​ឃើញមាន​ការជូនដំណឹងថា​អាចទិញ​សំបុត្រ​ទាំងពីរបាន​នៅក្នុងប្រតិបត្តិការ​តែមួយ​ពីភ្នាក់ងារ​ទេសចរណ៍​លើអ៊ីនធឺណិត សូមចុច​តំណដើម្បី​ចូលមើល​គេហទំព័រ​របស់​ភ្នាក់ងារនោះ។

  1. ចូលមើល​គេហទំព័រ​របស់​ភ្នាក់ងារ​ទេសចរណ៍លើ​អ៊ីនធឺណិត ឬក្រុមហ៊ុន​អាកាសចរណ៍​ទីមួយ។
  2. ពិនិត្យមើល​តម្លៃ​ម្ដងទៀត ហើយ​ទិញសំបុត្រ​ទីមួយ​របស់អ្នក។
  3. ចូលមើល​គេហទំព័រ​របស់​ភ្នាក់ងារទេសចរណ៍ ឬ​ក្រុមហ៊ុនអាកាសចរណ៍​បន្ទាប់ភ្លាមៗ ហើយទិញ​សំបុត្រទីពីរ ដើម្បីប្រាកដថា​នៅតែអាចទិញ​សំបុត្រ​ទីពីរ​របស់អ្នក​បានដដែល។ ប្រសិនបើ​មិនអាច​ទិញសំបុត្រ​ទីពីររបស់អ្នក​នៅសហរដ្ឋអាមេរិក​បានទេ ក្នុង​ករណី​ភាគច្រើន អ្នក​អាចហៅទូរសព្ទទៅក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​ទាញយក​អត្ថប្រយោជន៍ពី​គោលការណ៍បង្វិលសង​ក្នុង​រយៈពេល 24 ម៉ោង ដើម្បី​បង្វិលសង​សំបុត្រ​ទីមួយ។

គន្លឹះ៖

  • ប្រសិនបើអ្នក​ត្រូវការ​ធ្វើការ​ផ្លាស់ប្ដូរ អ្នកអាច​ត្រូវបាន​គិតថ្លៃសេវាផ្លាស់ប្ដូរ​សម្រាប់​សំបុត្រ​នីមួយៗ។
  • ក្រុមហ៊ុន​អាកាសចរណ៍នីមួយៗមាន​ថ្លៃសេវា និង​ច្បាប់​ស្ដីពីអីវ៉ាន់ផ្សេងៗគ្នា។
  • ការទិញ​សំបុត្រ​ដោយ​ឡែកពី​ក្រុមហ៊ុន​អាកាសចរណ៍ផ្សេងគ្នាអាច​តម្រូវ​ឲ្យ​មាន​ការអះអាង និង​ពិនិត្យអីវ៉ាន់ឡើងវិញ ដែល​ចំណាយ​ពេល​បន្ថែម ដូច្នេះសូម​រៀបចំផែនការតាមការគួរ។
  • ប្រសិនបើ​ការ​ធ្វើ​ដំណើរ​ចេញក្រៅ​របស់អ្នក​ត្រូវ​បាន​ពន្យារពេល ឧទាហរណ៍ក្នុងករណីនៃការ​សម្រាក ឬការ​ធ្វើ​ដំណើរ​ទៅកាន់​ពហុទីក្រុង អ្នក​អាចខកខាន​ការ​ធ្វើ​ដំណើរ​ជើង​ទីពីរ​របស់​អ្នក។ ដើម្បី​ស្វែងយល់អំ​ពី​ជម្រើស​របស់អ្នក សូម​ទាក់​ទង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍។

ហេតុ​អ្វីជើង​ហោះ​ហើរ​មួយ​ចំនួន​មិន​ត្រូវ​បាន​បូក​បញ្ចូល

Google ជើងហោះហើរប្រើ​​ប្រាស់ដៃគូ​ជាង 300 ដូចជា ក្រុមហ៊ុន​អាកាសចរណ៍ ភ្នាក់ងារ​ទេសចរណ៍​លើ​អ៊ីនធឺណិត និងក្រុមហ៊ុន​ប្រមូល​ព័ត៌មាន​ពី​អ៊ីនធឺណិត) ដើម្បី​បង្ហាញ​ការផ្ដល់ជូន​របស់​ខ្លួន។ មិនមែន​រាល់ក្រុមហ៊ុន​អាកាសចរណ៍ ឬជើងហោះ​ហើរ​ដែល​មាន​ទាំង​អស់​សុទ្ធតែត្រូវបានដាក់​បញ្ចូល​ទេ ដោយសារ​តម្រូវ​ឲ្យ​មាន​ភាពជាដៃគូ​ជាមួយ​ Google សិន​។ ដៃគូទាំងនេះភាគច្រើនផ្តល់ជូន Google នូវតម្លៃ និងជម្រើសនៃជើងហោះហើរទាំងអស់ដែលពួកវានឹងបង្ហាញនៅលើគេហទំព័រផ្ទាល់ខ្លួន ឬតាមរយៈគេហទំព័រភាគីទីបីរបស់ពួកគេ។ ការធ្វើបែបនេះធានាថាអ្នកទទួលបានការមើលជើងហោះហើរ និងតម្លៃពេញលេញ ដែលត្រូវនឹងការស្វែងរករបស់អ្នក ដោយមិនចាំបាច់ពិនិត្យមើលតម្លៃនៅលើគេហទំព័រច្រើនទេ។

ជើងហោះហើរ​មួយ​ចំនួនអាច​មិន​បង្ហាញ​ឡើង​នៅពេល៖

  • ជើងហោះហើរនោះ​ត្រូវ​បាន​លក់អស់ ឬមិនមាន។
  • ក្រុមហ៊ុន​ដឹកជញ្ជូនមិនទាន់ត្រូវបាន​បញ្ចូល​ទៅក្នុង Google ជើងហោះហើរ​នៅឡើយទេ។

អំពី​ថ្លៃសេវាអីវ៉ាន់ តម្លៃ និង​ច្រើន​ទៀត

តម្លៃដែល​បង្ហាញគឺ​សម្រាប់​តែសេវាកម្ម​ដឹកអ្នកដំណើរ​តាមផ្លូវ​អាកាសប៉ុណ្ណោះ និង​រួមបញ្ចូល​អាករលើ​តម្លៃបន្ថែម/GST ព្រមទាំង​ពន្ធអាកាសយានដ្ឋាន។ អាចនឹង​មាន​ការគិត​ថ្លៃសេវា​បន្ថែម (អីវ៉ាន់ បណ្ណឥណទាន ជាដើម)។ ថ្លៃសេវា​អាច​មាន​ភាពផ្សេងគ្នាអាស្រ័យ​លើជម្រើសដែល​បាន​ជ្រើសរើសរបស់ភ្នាក់ងារទេសចរណ៍លើ​អ៊ីនធឺណិត ឬក្រុមហ៊ុន​អាកាសចរណ៍​។ ថ្លៃសេវាអីវ៉ាន់ប៉ាន់ស្មានទាំងឡាយដែលបានង្ហាញអាចនឹងជាប់ពន្ធបន្ថែមរបស់រដ្ឋាភិបាល។​

ប្រសិនបើ​អ្នកសម្គាល់​ឃើញ​ពី​ភាពខុស​ប្លែកគ្នា​នៃតម្លៃបន្ទាប់​ពី​អ្នក​ជ្រើសរើស​ជើង​ហោះហើររបស់​អ្នក​ សូម​ប្រើ​ប៊ូតុងមតិកែលម្អ  នៅជ្រុង​ខាងក្រោមផ្នែកខាងឆ្វេងនៃអេក្រង់ នៅពេល​ស្វែងរក​នៅ​លើ​ Google ជើងហោះហើរ។

ការ​ធានារ៉ាប់រងជាក់លាក់ ឬបន្ថែម និង/ឬការធានា​ផ្នែកពាណិជ្ជកម្មអាច​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន។ សម្រាប់​ព័ត៌មានបន្ថែម សូមចូលមើល​គេហទំព័ររបស់​ក្រុមហ៊ុន​ដឹកជញ្ជូន។

ធនធាន​ពាក់ព័ន្ធ

true
ស្វែងរក
សម្អាត​ការ​ស្វែងរក
បិទ​ការ​ស្វែងរក
ម៉ឺនុយដើម
10937421059628798343
true
ស្វែងរកក្នុង​មជ្ឈមណ្ឌល​ជំនួយ
true
true
true
true
true
254
false
false